Mark Ruffalo បានបង្ហើបប្រាប់ថាគាត់បានពិភាក្សាអំពីការបង្ហាញមុខក្នុងរឿង She-Hulk


កាលពីខែវិឆ្ឆកា មានដំណឹងមួយថា Mark Ruffalo បានជួបពិភាក្សាជាមួយ ថៅកែក្រុមហ៊ុន Marvel គឺលោក Kevin Feige ហើយបើតាមដំណឹងថា Ruffalo អាចនឹងបង្ហាញមុខនៅក្នុងរឿង She-Hulk ជាខ្សែរឿងនៅក្នុងប្រពន្ធ័ Streaming service របស់ Disney+ ហើយដំណឹងដែរទទួលបានថ្មីៗនេះ អាចនិងមានឥទ្ធិពលចំពោះគាត់។

Ruffalo បានចូលរួមកិច្ចសម្ភាសន៏មួយថ្មីៗនេះ នៅឯ C2E3 ហើយគាត់បានបង្ហើបឲ្យដឹងខ្លះៗ ថាគាត់ពិតជាបានជួបពិភាក្សាជាមួយ Kevin Feige អំពីការបង្ហាញតួ The Hulk ដែរគេស្គាល់ថា បណ្ឌិត Bruce Banner នៅក្នុងរឿង She-Hulk ដែលនឹងចាប់ផ្ដើមថតនៅដើមឆ្នាំ 2021។


នៅក្នុងសៀវភៅរឿង ខំមិគ តួ She-Hulk ឬ Jennifer Walters គឺត្រូវជាប្អូនស្រីជីដូនមួយរបស់ Bruce Banner ជាមេធាវីស្រី ហើយនាងប្រែកាយជា Hulk នៅពេលដែរនាងត្រូវបានបញ្ជូលឈាម Bruce Banner ដោយនាងត្រូវគេបាញ់ ហើយបាត់បង់ឈាមច្រើន។

ប្រភព៖ MCUcosmic.com

Post a Comment

0 Comments